ប្រវត្តិរបស់ភាសា C, C++
គ.ស 1970 មានការបង្កើតឡើងនូវភាសា B ដោយលោក Ken Thompson ដែលដំណើរ ការលើម៉ាស៊ីន DEC PDP-7 ដោយមិនអាចដំណើរការលើ Micro-Computerបាន ហើយការ ប្រើប្រាស់នៅមានកំរិត (ភាសា B inherit មកពីភាសា BCPL ដែលបង្កើតឡើងដោយលោក Marth Richards)
គ.ស 1972 Dennis M.Ritchie និង Ken Thompson បានបង្កើតភាសា C ឡើង ដើម្បីជួយ ជំរុញអោយភាសា B កាន់តែមានប្រសិទ្ធិភាព។ ក្នុងរយៈពេលនៃការដាក់ អោយមាន ប្រើ ប្រាស់ដំបូងៗ ភាសា C មិនទាន់ទទួលបាននូវការពេញនិយមពីសំនាក់ Programmer នៅឡើយ ទេ។
គ.ស 1978 Brian W.Kernghan និង Dennis M.Ritchie បានរួបរួមបង្កើតជា សៀវភៅមួយដែលមាន ឈ្មោះថា The C Programming Language ហើយសៀវភៅ នេះដែរ បានធ្វើអោយបុគ្គល ទូទៅស្គាល់ និងនិយមប្រើភាសា C ក្នុងការបង្កើតជា កម្មវិធីឡើងមក។
ពីដើមឡើយ ភាសា C ត្រូវបានដាក់អោយដំណើរការ (Run) លើប្រព័ន្ធកុំព្យូទ័រ 8 bit ក្រោមប្រព័ន្ធ ប្រតិបត្តិការ CP/M របស់ IBM PC ដែលក្នុងកំឡុងពេល គ.ស 1981 ជាកំឡុងពេលដែលMicro-Computerមានការរីកចំរើន ទើបភាសា C មានតួនាទីសំខាន់ ក្នុងនាំយកមកប្រើលើម៉ាស៊ីន PC តាំងតែ ពីពេលនោះមក ហើយក៏មានការរីកចំរើនបន្ត បន្ទាប់ចេញជាច្រើនផ្នែក ហេតុដូចនេះ ដើម្បីកំណត់ ទិសដៅក្នុងការប្រើភាសា C អោយមានទិសដៅតែមួយ ANSI (American National Standard Institute) បានកំណត់ សេចក្តីយល់ព្រមដែលហៅថា 3J11 ដើម្បីបង្កើតភាសា C ជាស្តង់ដាឡើងមក ហៅថា ANSI C។
គ.ស 1983 Bjarne Stroustrup នៃបន្ទប់ប្រតិប្តិការបេល (Bell Laboratories) បានបង្កើតភាសា C++ ឡើង។ Details និង សមត្ថភាពរបស់ C++ មាន Extension File បន្ថែមពីភាសា C ត្រង់ចំណុចសំខាន់ៗ ដែលមានដូចជា ទស្សនៈគតិនៃការសរសេរ កម្មវិធីតាមរបៀបកំណត់គោលដៅ OOP (Object Oriented Programming) ដែលជាទស្សនៈនៃការសរសេរដ៏សាកសមជាមួយកម្មវិធី ខ្នាតធំដែល មានភាពស្មុគស្មាញខ្លាំង និងមានទិន្នន័យដែលប្រើក្នុងកម្មវិធីជាច្រើន ទើបគេនិយមប្រើទិចនិចការ សរសេររបស់ OOP ក្នុងការបង្កើតកម្មវិធីខ្នាតធំនាពេលបច្ចុប្បន្ន